ប្រវត្តិប្រាសាទអង្គវត្ត
ប្រាសាទអង្គរវត្តបានសាងសង់ នៅដើមសតវត្សរ៍ទី១២ ដោយ ព្រះបាទសូរ្យវរ្ម័នទី ២(១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុង ព្រហ្មញសាសនា។ ប្រាសាទនេះមានលក្ខ
ណ:ល្អវិចិត្រ និងបង្ហាញនូវសិស្ប:ខ្មែរដ៍អស្ចារ្យរបស់ប្រទេសកម្ពុជា។ប្រាសាទអង្គរវត្តគឺតំណា
ងអោយពិភពលោក។ ប្រាង្គកណ្តាលតំណាងអោយភ្នំព្រះសុមេរុដែលស្ថិតនៅកណ្តាលពិភព
លោក។ ប្រាង្គទាំង ៥ តំណាងអោយកំពូលភ្នំព្រះសុមេរុដែលជាជាយផែនដី និងគូទឹកព័ទ្ធជុំវិញ
ប្រាសាទគឺជាសមុទ្រដែលព័ទ្ធជុំវិញ។ប្រាសាទអង្គរវត្តមានឈ្មោះដើមថា ប្រាសាទបរមវិស្ណុលោក
ប៉ុន្តែការវត្តិន៍ឈ្មោះអង្គរវត្តនេះ អាចត្រូវបានគេយកតាមប្រវត្តិសាស្រ្ត។ស្លាកស្នាមតំបូងគឺ មាននៅ
សតវត្សរ៍ទី១៦ ។ជាការពិតណាស់ប្រាសាទនេះបាន ក្លាយទៅជា កន្លែងពុទ្ធសាសនាដ៍ល្បីល្បាញមូយ។តាមសិលាចារិកនៅសតវត្សរ៍ទី១៦ឈ្មោះនៃ
ប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រត្ថបព្រះពិស្ណុ្លលោក(ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹតហើយបាន
ក្លាយទៅជាភាសាបាលី ឥន្ទបត្ថ បញ្ជាក់ទៅលើការឆ្លងពីព្រហ្មមញ្ញសាសនា ទៅព្រះពុទ្ធសាសនា
ហិនយាន។ ពាក្យឥន្រ្ទប្រត្ថមានន័យថា ទីក្រុងរបស់ព្រះឥន្ទ។ក្នុងព្រហ្មមញ្ញសាសនា គេជឿថាព្រះ
ឥន្ទមានទីកន្លែងនៅលើដី។ទីនោះជាកន្លែងសំរាប់គេបូជា។
ហើយប្រាសាទអង្គរវត្តមានកំពស់ ៦៥ម៉ែត្រ មានក្រលាផ្ទៃប្រហែល២០០ហិចតា រាងចតុកោ
ណដែលកំណត់ដោយកំពែងព័ទ្ធជុំវិញនិងគូទឹកដែលមានទទឹង២០០ម៉ែត្រ។បរិវេណនៃកំពែង គឺមានប្រវែង៥,៥គ.ម។

No comments:
Post a Comment